♠ Posted by Unknown in download at 5:34 AM
កុំព្យូទ័រមានមេរោគពេលដែលយក External Hard Disk ឫ Flash USB
ទៅដោតបញ្ចូលក្នុងកុំព្យូទ័រនោះវានឹងឆ្លងមេរោគហើយអាចបណ្ដាលឲ្យ
External Hard Disk ឫ Flash USB
បើកមិនចេញនិងបណ្ដាលឲ្យឯកសារត្រូវបាត់បង់
ដោយមានបញ្ជាពីកុំព្យូទ័រតម្រូវឲ្យ Format នូវ External Hard Disk ឫ
Flash USB នោះ ។សូមកុំមានការព្រួយបារម្ភឲ្យសោះ ឥឡូវបញ្ហាទាំងនេះត្រូវដោះស្រាយតាមជំហានដូចខាងក្រោម ៖
- ដំបូងពេលដែលដោតបញ្ចូល External Hard Disk ឫ Flash USB វាបោះសារដូចរូប
- ដំឡើងកម្មវិធីមួយឈ្មោះថា Find and Mount មានដំណាក់កាលដូចខាងក្រោម ៖
១. ទាញយក Find and Mount នៅត្រង់នេះ… រូច double click ដំឡើងកម្មវិធីមួយនេះ
៣. ចូលទៅកាន់ Desktop ដើម្បីទៅបើកកម្មវិធី Find and Mount
៤. រកមើល External Hard Disk ឫ Flash USB ណាដែលទាមទារឲ្យ Format នោះរួច Right Click ដើម្បីជ្រើសរើសយកពាក្យថា Scan
៥. ចូលដល់ផ្ទាំង Select and Scan method ត្រូវជ្រើសរើស Thorough Scan រួចជ្រើសរើសយក Scan
៦. ដំណើរការ Scan យកឯកសារនៅក្នុង External Hard Disk ឫ Flash USB ត្រូវបានបញ្ចប់
៧. ពេលចេញ Partition 1 ហើយ Right Click រួចរើសយក Mount As ដើម្បីទាញយកឯកសារពី Drive ដែលមេរោគបានបិទយកទៅដាក់ក្នុង Drive ផ្សេងមួយទៀតទើបអាចមើលឃើញឯកសារទាំងអស់
ចុចត្រង់នេះ… ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងគន្លឹះខ្លីៗលើកុំព្យូទ័រ ឬ ទូរសព្ទផ្សេងៗ។