ធ្វើអក្សរបែកផ្កាភ្លើង(sparkling-text-effect) នៅក្នុង Photoshop

♠ Posted by Unknown in at 5:46 AM


 
 
នេះគឺជាការធ្វអក្សរText Effect ផ្កាភ្លើង(sparkling-text-effect) នៅក្នុង Photoshop ដែលខ្ញុំបានយកមកពី http://textuts.com/ ដែលជាវេបសាយបង្រៀន កាត់តរូបភាពដ៏ពេញនិយមមួយ ហើយខ្ញុំគ្រាន់តែប្រែជាភាសាខ្មែរជូនតែប៉ុណ្ណោះ ខុសត្រង់ណាសូមអធ្យាស្រ័យ ព្រោះបើនិយាយពីភាសា និង កម្មវិធី Photoshop ខ្ញុំមិនសូវស្ទាត់ប៉ុន្មានទេ! លោកអ្នកអាចចូលទៅ អត្ថបទដើមក្នុងការរចនាអក្សរនេះ នៅផ្នែកខាងក្រោម។

ទាញយករូប Background និង ពុម្ពអក្សរខាងក្រោម
ជំហានទី ១ បើករូប Background ហើយកំណត់ពណ៌ Foreground យកពណ៌ស ។សរសេរពាក្យថា you sparkle ប្រើពុម្ពអក្សរ eurofurence light ទំហំ 250 px.
ចំលង Text Layer មួយទៀត(Ctrl+J)ហើយម៉ៅស្តាំលើ Text Layer ដើមយកពាក្យថា Rasterize Type
ជំហានទី ២ បើកឧបករណ៍ Brush Too រើសយកBrush Spatter ទំហំ 27 pixels។ បង្កើត Layer ថ្មីមួយ (Shift+Ctrl+N)ដាក់ឈ្មោះវាថា​ sparkles-1​ ហើយចាប់ផ្តើមយក Brush មកបន្ថែម តាមផ្នែកចុចៗនៃអក្សរ ដូចរូប
ចំលង Layer Spakles-1 ហើយដាក់ឈ្មោះវាថា sparkles-2
ឈរលើ Layer sparkles-1 បើកឧបករណ៍ Smudge Tool ដោយនៅត្រង់ Option យកទំហំ 20 px និងនៅត្រង Strength ប្តូរតំលៃ 70% ហើយចាប់ផ្តើមទាញ ដើម្បីឲចុងBrush រាងវែងបន្តិច(មើលរូប)
ម៉ៅស្តាំលើ Layer sparkles-1 រើសយកពាក្យថា Merge Down នៅពេលនោះ Layer sparkles-1 និង Text Layer ដែលបាន Rasterized រួមចូលជា layer តែមួយ
ជំហានទី ៣ ឈរលើ Text Layer ដែលយើង Rasterized (Layer ដែលយើង Merge ជាមួយ Layer sparkles-1) ចុចពីរដងហើកំណត់ 
Outer Glow
Color : #ff007e
Size : 9
ឈរលើ Layer sparkles-2 ចុចពីដងហើយកំណត់
Outer Glow
Color : #ffa6df
Size : 9
ចុចពីដងនៅលើ Text Layer​ ដែលបានចំលងតែមិនRasterized(ឬ Text Layer ដែលនៅលើគេ)
– Bevel and Emboss
Shadow Mode 
Color : #c54db8
Size: 5
Contour
ដាក់គ្រីសលើប្រអប់ Anti-aliased 
ជាចុងក្រោម ទាញ Layer Sparkles-2 ដាក់ផ្នែកខាងលើគេបង្អស់ជាការស្រេច
លទ្ធផលដែលទទួលបាន