វិធីប្រើ Zoom Blurring Effect នៅក្នុងPhotoshop

♠ Posted by Unknown in


ជំហានទី ១ បើករូបភាពដែលអ្នកចង់ធ្វើ
ចំលងLayer មួយដោយចុច Ctrl+J
ជំហានទី ២ ចូលទៅ Filter<Blur<Redial Blur ហើយកំណត់
Amount យក 50 ឬអាចយកតំលៃផ្សេងពីនេះទៅតាមការពេញចិត្ត
នៅត្រង់ Blur Method រើសយក Zoom
នៅត្រង់ Quality​ រើសយក Best
នៅត្រង់ប្រអប់ Blur Center អាចរំកិលទីតាំងដើម្បីដាក់ស្រមោល(Zoom)
ចុច OK នឹងបានរូបខាងក្រោម
ជំហានទី ៣ ចុចលើរូបតំណាងAdd Victor Mask icon នៅត្រង់ប្រអប់Layer ផ្នែកខាងក្រោម
យើងឃើញថារូបភាពមានលក្ខណៈជិះស្រមោល ហើយយើងត្រូវការបង្ហាញផ្នែកណាមួយនៃរូបភាពឲមានលក្ខណៈច្បាស់
ជំហានទី ៤ ជាជំហានចុងក្រោយបើកឧបករណ៍ Gradient Tool រើសយកពណ៌សខ្មៅ(Black,White) ហើយនៅត្រង់ Option យក Radial Gradient
ហើយចាប់ផ្តើមគូរចេញពីចំនុចណាមួយនៃរូបភាព។ការគូរនេះគឺក្នុងគោលបំណងឲរូបភាពមានលក្ខណៈច្បាស់ជារង្វង់ដោយសារយើងបានយក Radial Gradient ត្រង់ Option
ហើយកំណត់ Opacity 80% ជាការស្រេច
លទ្ធផលដែលទទួលបាន

ធ្វើអក្សរបែកផ្កាភ្លើង(sparkling-text-effect) នៅក្នុង Photoshop

♠ Posted by Unknown in


 
 
នេះគឺជាការធ្វអក្សរText Effect ផ្កាភ្លើង(sparkling-text-effect) នៅក្នុង Photoshop ដែលខ្ញុំបានយកមកពី http://textuts.com/ ដែលជាវេបសាយបង្រៀន កាត់តរូបភាពដ៏ពេញនិយមមួយ ហើយខ្ញុំគ្រាន់តែប្រែជាភាសាខ្មែរជូនតែប៉ុណ្ណោះ ខុសត្រង់ណាសូមអធ្យាស្រ័យ ព្រោះបើនិយាយពីភាសា និង កម្មវិធី Photoshop ខ្ញុំមិនសូវស្ទាត់ប៉ុន្មានទេ! លោកអ្នកអាចចូលទៅ អត្ថបទដើមក្នុងការរចនាអក្សរនេះ នៅផ្នែកខាងក្រោម។

ទាញយករូប Background និង ពុម្ពអក្សរខាងក្រោម
ជំហានទី ១ បើករូប Background ហើយកំណត់ពណ៌ Foreground យកពណ៌ស ។សរសេរពាក្យថា you sparkle ប្រើពុម្ពអក្សរ eurofurence light ទំហំ 250 px.
ចំលង Text Layer មួយទៀត(Ctrl+J)ហើយម៉ៅស្តាំលើ Text Layer ដើមយកពាក្យថា Rasterize Type
ជំហានទី ២ បើកឧបករណ៍ Brush Too រើសយកBrush Spatter ទំហំ 27 pixels។ បង្កើត Layer ថ្មីមួយ (Shift+Ctrl+N)ដាក់ឈ្មោះវាថា​ sparkles-1​ ហើយចាប់ផ្តើមយក Brush មកបន្ថែម តាមផ្នែកចុចៗនៃអក្សរ ដូចរូប
ចំលង Layer Spakles-1 ហើយដាក់ឈ្មោះវាថា sparkles-2
ឈរលើ Layer sparkles-1 បើកឧបករណ៍ Smudge Tool ដោយនៅត្រង់ Option យកទំហំ 20 px និងនៅត្រង Strength ប្តូរតំលៃ 70% ហើយចាប់ផ្តើមទាញ ដើម្បីឲចុងBrush រាងវែងបន្តិច(មើលរូប)
ម៉ៅស្តាំលើ Layer sparkles-1 រើសយកពាក្យថា Merge Down នៅពេលនោះ Layer sparkles-1 និង Text Layer ដែលបាន Rasterized រួមចូលជា layer តែមួយ
ជំហានទី ៣ ឈរលើ Text Layer ដែលយើង Rasterized (Layer ដែលយើង Merge ជាមួយ Layer sparkles-1) ចុចពីរដងហើកំណត់ 
Outer Glow
Color : #ff007e
Size : 9
ឈរលើ Layer sparkles-2 ចុចពីដងហើយកំណត់
Outer Glow
Color : #ffa6df
Size : 9
ចុចពីដងនៅលើ Text Layer​ ដែលបានចំលងតែមិនRasterized(ឬ Text Layer ដែលនៅលើគេ)
– Bevel and Emboss
Shadow Mode 
Color : #c54db8
Size: 5
Contour
ដាក់គ្រីសលើប្រអប់ Anti-aliased 
ជាចុងក្រោម ទាញ Layer Sparkles-2 ដាក់ផ្នែកខាងលើគេបង្អស់ជាការស្រេច
លទ្ធផលដែលទទួលបាន

វិធីសាមញ្ញមួយក្នុងការប្តូរពណ៌សក់ក្នុង Photoshop

♠ Posted by Unknown in
 
 
ជាទូទៅក្នុងការប្តូរពណ៌សក់នៅក្នុងកម្មវិធី ​Adobe Photoshop គឺមានវិធីច្រើនយ៉ាងណាស់ក្នុងការធ្វើវា ចំណែកឯវិធីដែល ITsuopprot4kh បង្ហាញជូននេះគឺជាវិធីដ៏សាមញ្ញនិង​ ងាយមួយ ដែលបានស្រង់ចេញពី cgshelf។
ជំហានទី ១ បើករូបភាពដែលចង់បំលែង

ជំហានទី ២ បើកឧបករណ៍ Pen Tool មកគូរត្រង់កន្លែងដែលចង់ប្តូរពណ៌សក់ រួចចុច Ctrl+Enter ដើម្បីដាក់ selection ឬចូលទៅ Select<Load Selection....
ហើយចុច Ctrl+J ដើម្បីចំលងចំនុចដែលមានជាប់ Select ចេញជា Layer មួយទៀត
ជំហានទី ៣ ចូលទៅ​  Image >Adjustments>Variations ហើយជ្រើសរើសពណ៌ណាមួយដែលអ្នកចូលចិត្ត រួចបន្ថយ Opacity 20%។ បើកឧបករណ៍ Eraser Tool យកមកលុប ត្រង់ផ្នែកខ្លះ ជាការស្រេច!
លទ្ធផលដែលទទួលបាន

Text Effect:ធ្វើអក្សរលោហៈ(Metal)នៅក្នុង Photoshop

♠ Posted by Unknown in
 
 
សួស្តី!ខានជួបគ្នាយូរហើយជាមួយ Text Effect ឥលូវនេះបានមកដល់ទៀតហើយ គឺការធ្វើអក្សរជាប្រភេទអក្សរលោហៈ(Metal)ដែលក្នុងការធ្វើគឺងាយស្រួល ដោយគ្រាន់តែប្រើ Layer Style តែប៉ុណ្ណោះ។
ជំហានទី ១ បង្កើតក្រដាសកាងារថ្មីមួយទំហំ 1024 x 768 px កំណត់ពណ៌ Foreground យក#67402c  និងពណ៌  Background #412a24 ហើយបើកឧបករណ៍ Gradient Tool រើសយកពណ៌ Foreground to Background ហើយយក Radial Gradient នៅត្រង់ Option.រួចចាប់ទាញពីផ្នែកកណ្តាលទៅផ្នែកណាមួយដែលពេញចិត្ត
ជំហានទី ២ សរសេរពាក្យថា កូនខ្មែរ ប្រើពុម្ពអក្សរ NiDA Angkor ទំហំ 350pt ប្រើពណ៌# 8a623b
ជំហានទី ៣ ចុចពីដងនៅលើ Text  ហើយកំណត់
– Bevel and Emboss
Technique: Chisel Soft
Depth: 250
Size : 13
Highlight Mode: Vivid Light
Color: #dedede
– Contour
Contour : Ring
ដាក់គ្រីសលើប្រអប់ ​Anti-aliased box.
-Texture
Pattern :រើសយក Yellow Lined
-Color Overlay
កំណត់ពណ៌ #828282
លទ្ធផលដែលទទួលបាន

ដោត flash ចេះ​តែ​ឱ្យ format មែន​ទេ មាន​អី​ពិបាក​ដោះស្រាយ!

♠ Posted by Unknown in
កុំព្យូទ័រ​មាន​មេរោគ​ពេល​ដែល​យក​ External Hard Disk ​ឫ Flash USB ទៅ​ដោត​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ​វា​នឹង​ឆ្លង​មេរោគ​ហើយ​អាច​បណ្ដាល​ឲ្យ​ External Hard Disk ​ឫ Flash USB បើក​មិន​ចេញ​និង​បណ្ដាល​ឲ្យ​ឯកសារ​ត្រូវ​បាត់​បង់​ ដោយ​មាន​បញ្ជា​ពី​កុំព្យូទ័រ​តម្រូវ​ឲ្យ​ Format នូវ External Hard Disk ​ឫ Flash USB នោះ ។

សូម​កុំ​មាន​ការ​ព្រួយ​បារម្ភ​ឲ្យ​សោះ​ ឥឡូវ​បញ្ហា​ទាំង​នេះ​ត្រូវ​ដោះ​ស្រាយ​តាម​ជំហាន​ដូច​ខាង​ក្រោម ៖​​

- ដំបូង​ពេល​ដែល​ដោត​បញ្ចូល​ External Hard Disk ​ឫ Flash USB វា​បោះ​សារ​ដូច​រូប


- ដំឡើង​កម្មវិធី​មួយ​ឈ្មោះ​ថា​ Find and Mount មាន​ដំណាក់​កាល​ដូច​ខាង​ក្រោម​ ៖

១. ទាញ​យក​ Find and Mount នៅ​ត្រង់​នេះ… រូច double click ដំឡើង​កម្មវិធី​មួយ​នេះ​​

1.0
1.1
1.2
1.3
២. ចុច​ Finish ដើម្បី​បញ្ចប់​ការ​ដំឡើង​ Find and Mount

2



៣. ចូល​ទៅ​កាន់​ Desktop ដើម្បី​ទៅ​បើក​កម្មវិធី Find and Mount


3

៤. រក​មើល​ External Hard Disk ​ឫ Flash USB ណា​ដែល​ទាមទារ​ឲ្យ​ Format នោះ​រួច​ Right Click ដើម្បី​ជ្រើស​រើស​យក​ពាក្យ​ថា Scan


4

៥. ចូល​ដល់​ផ្ទាំង Select and Scan method ត្រូវ​ជ្រើស​រើស Thorough Scan រួច​ជ្រើស​រើស​យក​ Scan

5.0
5.1

៦. ដំណើរការ Scan យក​ឯកសារ​នៅ​ក្នុង External Hard Disk ​ឫ Flash USB ត្រូវ​បាន​បញ្ចប់​

6

៧. ពេល​ចេញ Partition 1 ហើយ​ Right Click រួច​រើស​យក​ Mount As ដើម្បី​ទាញ​យក​ឯកសារ​ពី Drive ដែល​មេរោគ​បាន​បិទ​យក​ទៅ​ដាក់​ក្នុង​ Drive ផ្សេង​មួយ​ទៀត​ទើប​អាច​មើល​ឃើញ​ឯកសារ​ទាំង​អស់

7.0
7.1
៨. ចុង​ក្រោយ​យើង​បាន​ឃើញ​ឯកសារ​ចេញ​ពី Drive នោះ​ហើយ​បន្ទាប់​មក​យើង​អាច​ Copy ចេញ​បាន​តាម​ចិត្ត​របស់​ប្រិយ​មិត្ត​ ​​​​

8
ចុច​ត្រង់​នេះ​… ដើម្បីទទួល​បាន​ចំណេះដឹង​ទាក់ទង​នឹង​គន្លឹះ​ខ្លីៗ​លើ​កុំព្យូទ័រ ឬ ទូរសព្ទ​ផ្សេង​ៗ។​